ចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីលួចដោយមានស្ថានទម្ងន់ទោសកាលពីឆ្នាំ២០២១

បាត់ដំបង:សមត្ថកិច្ចខេត្តបាត់ដំបងបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៣៨ ចុះ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ជួន សុរាសី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត ដោយបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ រិន ចាន់រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង មានមុខរបរកម្មករ ត្រូវចោទប្រកាន់ពី បទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុចភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

ការចាប់ខ្លួនជនជាប់ចោទខាងលើនេះធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិង លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរ​បាលព្រហ្មទ័ណ្ឌ លោក វ គឹមចត់ អធិ​ការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងនគរ​បាលផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងបានចុះចាប់ដោយផ្ទាល់។

ពេលនេះនគរបាលស្រុកបានរៀបចំបញ្ជូនជន ជនត្រូវចោទរូបនេះមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី៕