គម្រោងផ្លូវក្រវាត់ក្រុងទី៣ នឹងដាក់ឱ្យដំណើការនៅថ្ងៃស្អែក

ភ្នំពេញ៖ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣ គិតមកទល់ពេលនេះ បានបញ្ចប់ការសាងសង់ ជាស្ថាពរ ១០០% និងបានដាក់ ឱ្យដំណើការបណ្តោះអាសន្ន ។ តាមការគ្រោងទុក គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣ នេះ នឹងសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ផ្លូវក្រវាត់ក្រុងទី៣ ជាផ្លូវដ៏សំខាន់ក្នុងការដឹកជញ្ជូន ដែលមានតម្លៃ២៦៧,៦៧ លានដុល្លារ ចាប់ផ្ដើមពីចំណុចផ្លូវជាតិលេខ៤ តភ្ជាប់ផ្លូវលេខ៦ លេខ៥ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ។ ផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩ ផ្លូវនេះមានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង។

ផ្លូវក្រវាត់ក្រុងថ្មីនេះត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារ៕