កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលេីកស្ទួយសន្តិសុខស្បៀងជាតិនិងពិភពលោក

ភ្នំពេញ៖ កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលេីកស្ទួយសន្តិសុចស្បៀងជាតិនិងពិភពលោកជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែននិងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រេីនជាងគេលេីពិភពលោកហាមមិនឲ្យមានការនាំចេញអង្ករសធម្មតាដេីម្បីរក្សាសន្តិស្បៀងក្នុងប្រទេសខ្លួន។

លោក យ៉ង សំាងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១ ខែសីហា នេះ បាន គូសបញ្ជាក់ថា ជាមធ្យមកសិករកម្ពុជាផលិតស្រូវបានសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលេីស៦ លានតោនសម្រាប់នាំចេញ ដែលធ្វេីឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលេីពិភពលោក។

លោកបន្តថា ទន្ទឹមនឹងនេះកម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កេីនផលិតកម្មស្រូវនៅលេីផ្ទៃដីដែលមានស្រាប់និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀតជាពិសេសតាមរយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្ម គោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០ លានដុល្លារដេីម្បីដោះស្រាយបញ្ហាទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត៕