ការចូលទស្សនា នៅភ្នំគូលេន មិនមានការបង់ប្រាក់សម្រាប់ភ្ញៀវជាតិ នោះទេ

ខេត្តសៀមរាប៖ ការចូលទស្សនា ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលេន មិនមានការបង់ប្រាក់ សម្រាប់ភ្ញៀវជាតិនោះទេ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលស្រុកស្វាយលើ ដែលអង្គភាពសារព័ត៌មានKhmer CM ទទួលបាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ។

ការចេញសេចក្ដីប្រកាសនេះធ្វើឡើង បន្ទាប់ពីមានការលើកឡើងតាមសារព័ត៌មាននិងបណ្ដាញសង្គមចំនួនថា កាចូលទៅលេងភ្នំគូលែនតម្រូវឲ្យមានការបង់លុយ។

អាជ្ញាធរស្រុកស្វាយលើបញ្ជាក់ថា ការយកប្រាក់ថ្លៃចំណតរបស់ក្រុមហ៊ុន នគរគោកធ្លក ខូអិលធីឌី គឺទទួលបានសិទ្ធវិនិយោគ ពីរដ្ឋាភិបាលកម្ពុជា ហើយការយកថ្លៃចំណតនេះទៀតសោធ គឺដើម្បីរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ការងារបរិស្ថាន អនាម័យ អោយបានល្អប្រសើរ៕