កំពង់ស្ពឺ ៖ រថយន្ត ០១គ្រឿង ម៉ាកនីសាន់ពណ៍ស ផ្លាកលេខចង្កូតស្តាំ KPS-1681 សណ្ដោងរុឺម៉ក ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0508 បើកប រពីទិសខាងកើតទៅទិសខាងលិច បានដាច់កង់ ខាងក្រោយផ្នែកខាងស្ដាំ កង់រត់ចូលតូបកាហ្វេ នៅជាប់ផ្លូវជាតិលេខ ៤។
ករណីនេះ បានកើតឡើង នៅរសៀល ថ្ងែទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥:២០នាទី នៅលើផ្លូវលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៣-៤៤ ចំណុចភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចចរាចរណ៍រាយការណ៍ថា អ្នកបើកបររថយន្ដមានឈ្មោះ សុន កុស ល ភេទប្រុស ២៩ឆ្នាំ ទីលំនៅភូមិក្រាំងតាវ៉ាយ ឃុំហោងសំណំ ស្រុកឧរ៉ាល់ ជារថយន្ដដឹកថ្ម។ រីឯម្ចាស់តូបកាហ្វេឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងហេតុការណ៍ ខាងលេី មិនបណ្តាល ឱ្យ រងរបួសដល់មនុស្ស ឡេីយ (មានសំណាងណាស់)។
បច្ចុប្បន្ន សមត្ថកិច្ច នគរបាលចរាចរណ៍ បានយករថយន្ដ ខាងលេី មករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដដេីម្បីធ្វេីការដោះស្រាយនិងចំណាត់ការតាមនីតិវិធីច្បាប់៕