សៀមរាប៖ ចម្លាក់ព្រះព្រហ្មសាងពីស្ពាន់ កម្ពស់ ៧ម៉ែត្រ ក្នុងអាកាសយានដ្ឋានសៀមរាបអង្គរ ស្ថាបនាបានប្រមាណ ៨៥% ហើយ បន្ទាប់ពីបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២០ ខែកក្កដា ឱ្ហតដឹងថា ក្រុមការងារបានខិតខំទាំងថ្ងៃ ទាំងយប់ ដើម្បីឲ្យការធ្វើចម្លាក់ប៉ាន់ និងការសិតរូបមានភាពត្រឹមត្រូវ ប្រណីតភាព និងសមស្របតាមគំនូរប្លង់ សម្រាប់អ្នកជាន់ក្រោយអាចសិក្សាតាមបាន។
ជាមួយគ្នានេះ លោក ក៏សូមអរគុណក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួបចំណែកក្នុងកិច្ចការដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់ខឿនសិល្បៈឲ្យបន្តការរីកចម្រើនទៅមុខទៀត៕