ភ្នំពេញ៖ ល្ងាចម្សិលម៉ិញ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា បានធ្វើឱ្យ ប្រជាពលរដ្ឋថៃ បានចូលទៅខំមិន ទាក់ទងទៅនឹងថា សម្តេច បានប្រឆាំងលោក Pita និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ ។
សម្តេច ហ៊ុន សែន បញ្ជាក់ថា ការដែលសម្តេចសារបង្ហោះថា ដោយហេតុថាក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។ ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។
ក្នុងន័យនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេច មិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលសម្តេច ចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុល និយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។
សម្តេច ហ៊ុន សែន បន្ថែមទៀតថា ក្រោយពេលដែលសម្តេច បង្ហោះមានបងប្អូនថៃចូលមក Comment ជាភាសារថៃយ៉ាងច្រើនដែលសម្តេចមិនយល់ ដោយមិនចេះអានភាសារថៃ។ ទោះជាយ៉ាងណានៅទីនេះ សម្តេច ហ៊ុន សែន សូមបញ្ជាក់ថា៖
1. ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។ 2. ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។ 3. ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។ និង 4. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផង ឲ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ៕