ក្រសួង​ការបរទេស ​៖ ព្រះមហាក្សត្រ ​ប្រ៊ុយណេ ​នឹង​យាង​មក​កម្ពុជា មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែ​វិច្ឆិកា​ខាងមុខនេះ​

ព្រះមហាក្សត្រ​ប្រ៊ុយណេ ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ (Haji Hassanal Bolkiah) មាន​ព្រះរាជ​ហរទ័យ​ចង់​យាង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​ពាក់ព័ន្ធ នា​ខែ​វិច្ឆិកា ឆ្នាំ​២០២២​ខាងមុខនេះ​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ថ្ងៃទី​៩ កុម្ភៈ​ម្សិលមិញ​នេះ​។​

​ការ​បង្ហើប​ឱ្យដឹងពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មក​កម្ពុជា​ពី​សំណាក់​ព្រះមហាក្សត្រ​ប្រ៊ុយណេ ព្រះ​ចៅ​ស៊ុលតង់ ហា​ជី ហា​សា​ណា​ល់ បុល​គី​យ៉ា​ស់ គឺធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ជាមួយ​រដ្ឋមន្ត្រីការបរទេស​ទី​២ ប្រទេស​ព្រុ​យណេ លោក ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ កាលពី​​​ម្សិលមិញ​នេះ​។​

​សម្រាប់​ភាគី​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មក​កម្ពុជា​ពី​សំណាក់​ព្រះមហាក្សត្រ​ប្រ៊ុយណេ ព្រះ​ចៅ​ស៊ុ​លត​ង់ មក​កម្ពុជា​នៅពេល​ខាងមុខនេះ ធ្វើឡើង​ស្របពេល​នៃ​ខួប​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​លើក​ទី​៣០ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ឆ្នាំ​២០២២​នេះ​៕​