ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា នៅថ្ងៃ៣០ មិថុនា ស្អែកនេះ ខាងតំណាងរាជរដ្ឋាភិបាល នឹងអញ្ជើញមកបំភ្លឺឲ្យស្ថាប័នខ្លួនដែលជាស្ថាប័នកំពូលរបស់កម្ពុជា លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្រោយរដ្ឋសភាបានអនុម័តយល់ព្រមកាលពីថ្ងៃ២៣ មិថុនា និងព្រឹទ្ធសភាបានអនុម័តឥតកែប្រែនៅព្រឹកថ្ងៃ២៩ មិថុនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ៕