អ្នកណាទប់ទឹកភ្នែកបាន! ក្មេងស្រីកំព្រា១រូបមានមហារីកបាតភ្នែកឆ្លងដល់ខួរក្បាលកម្រិតធ្ងន់ធ្ងរ រងចាំតែថ្ងៃស្លាប់

សៀមរាប៖ ក្រុមគ្រូពេទ្យកុមារអង្គរ (Angkor Hospital for Children) បានបង្ហាញអារម្មណ៍ និងសម្រក់ទឹកនេត្រា អាណិតអាសូរដល់កុមារីកំព្រាឪពុកម្តាយមួយរូប ដែលមានមហារីកបាតភ្នែកឆ្លងដល់ខួរក្បាល មានលក្ខណៈធ្ងន់ធ្ងរ មិនអាចព្យបាលបានដោយរងតែចាំថ្ងៃស្លាប់។

តាមរយៈការរៀបរាប់របស់គណនី ឈ្មោះ “Khauv Phara”នៅថ្ងៃទី១៦ ខែមិថុនានេះថា “អ្នកណាទប់ទឹកភ្នែកបាន!លោកគ្រូ ប្រធានពេទ្យ និងលោកគ្រូ អ្នកគ្រូខាងភ្នែកនិង បុគ្គលិកទាំងអស់ ភ្នែករលឺងរលោងស្រក់ទឹកភ្នែករឿងកំសត់លើក្មេងស្រី១ មានមហារីកបាតភ្នែកឆ្លងដល់ខួរក្បាល មានបងប្អូន ៦នាក់ ម្តាយស្លាប់ចោល ១ឆ្នាំ បន្ទាប់មកឪពុករត់ចោលទៅ យកគ្រួសារថ្មីរស់នៅជាមួយយាយពិការ”។

គណនីខាងលើនេះបន្តថា “បានអង្គការផ្តល់សោរហ៊ុយមកពេទ្យមើលភ្នែកហើយក៏យឺតពេលទៀត។ អាណិតណាស់អត់ដឹង ខ្យល់អីទេនៅសើចលេងសប្បាយមិនដឹងថាប៉ុន្មានខែទៀតខ្លួនឯងស្លាប់។ ពេទ្យរ៉ៃលុយតាមសទ្ធាបាន១៧ ម៉ឺនរៀល និង ផ្តល់ថវិការធ្វើតំណើរ ថែមទាំងថ្នាំបំបាត់ការឈឺចាប់ទុកអោយក្មួយពេលឈឺចាប់តំណាក់កាលចុងក្រោយ”។

គណនីដដែលបន្ថែមថា “នៅមានរឿងរ៉ាវលំបាកៗ ជាច្រើនទៀតនៅជំងឺមហារីក និង ជំងឺក្រីក្រកំសត់ៗ ជាច្រើនដែលមក ពេទ្យកុមារ។ ចូរបិរច្ចាកថវិកាដែលអាចធ្វើបានដើម្បីអោយពេទ្យកុមារអង្គរបន្តបេសកម្មមនុស្សធម៏តទៅមុខទៀត”៕