កំពត៖ ប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនអចលនទ្រព្យ ពិភពដីមាស បានមកដាក់បណ្តឹងជាង១០០គ្រួសារ ដែលបានប្តឹងទៅអាជ្ញាធរខេត្តកំពតដើម្បី ឱ្យជួយរកដំណោះស្រាយ គិតត្រឹមថ្ងៃត្រង់នេះ នាថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣។
នេះមិនមែនជាករណីទី ១ ទេ ដែលកើតឡើងនៅក្នុងខេត្តកំពត ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ដែល ជាក្រុមហ៊ុន វិនិយោគលើវិស័យអចលនទ្រព្យ ដ៏លេចធ្លោរមួយ និងធា្លប់បានរងនូវពាក្យចចាមអារាមថា លក់ដីខ្យល់នៅភ្នំប្រសិទ្ធិ ឱ្យប្រជាពលរដ្ឋផង៕