កុមារាម្នាក់ត្រូវរថយន្តដឹកទឹកកកបើកបុកស្លាប់ភ្លាមៗនៅក្រុងសៀមរាប

ខេត្តសៀមរាប៖ សិស្សសាលា យូអុីស អេ ម្នាក់ត្រូវបានរថយន្តដឹកទឹកកក របស់ក្រុមហ៊ុនអុីវ៉ា បើកកិនបណ្ដាលឲ្យស្លា–ប់យ៉ាងអាណោចអាធម៌ ខណ:ពេលកំពុងធ្វើដំណើរចេញពីរៀនជិះកង់ត្រលប់ទៅផ្ទះវិញ។

គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើង នៅវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្បែរស្តុកវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនរងគ្រោះ ឈ្មោះ ដេវីត អាយុ៩ឆ្នាំ រៀនថ្នាក់ទី ៥ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ក្រោយកើតហេតុ សពកុមារារងគ្រោះ ត្រូវបានយកទៅតម្កល់ទុក នៅឯឈាបនដ្ឋានវត្តស្វាយ។ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីនគរបាលជំនាញមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយ៕