ភ្នំពេញ៖ ពលរដ្ឋម្នាក់នៅស្រុកល្វាឯម ស្នើសុំ ឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ជួយផ្សព្វផ្សាយឱ្យ អាជ្ញាធរ ស្រុក និងថ្នាក់ដឹកនាំខេត្តកណ្តាល ដោះស្រាយផ្លូវខូច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនិង សិស្សានុសិស្សមានភាពងាយស្រួល។
តាមរយៈបណ្តាញសង្គម របស់លោក ខៀវ កាញ៉ារីទ្ធ បាន ឱ្យដឹងថា “ខ្ញុំជាអ្នកស្រុកល្វាឯមម្នាក់ ខ្ញុំឆ្ងល់ណាស់ហេតុអ្វីផ្លូវ១ខ្សែ(ប្រវែងប្រហែល៣គីឡូម៉ែត្រ)នៅស្រុកល្វាឯមនឹងពិបាកម្លេះតាំងពីខ្ញុំកើតមក តែពុំមានការដោះស្រាយណា១អាចយកជាការបានសោះរហូតដល់ឥលូវ ដែលផ្លូវនោះមានឈ្មោះថាផ្លូវសំពោង ស្ថិតនៅឃុំទឹកឃ្លាំងភ្ជាប់ទៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល”។
ប្រភពដដែលបន្តថា “សូមលោកអ៊ុជួយផ្សព្វផ្សាយផងដើម្បីអោយថ្នាក់ដឹកនាំបានដឹងផង” ៕