បញ្ជូនជនសង្ស័យប្រុសស្រី ៩ ទៅតុលាការខេត្តព្រះសីហនុពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ព្រះសីហនុ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន ០៩នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបញ្ជូនជនសង្ស័យទាំងនេះ ធ្វើឡើង នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោក ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ជនសង្ស័យទាំងនោះមានឈ្មោះ ហេង វ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន ស្នាក់នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ ឆាយ អៀកលី ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកសាច់ជ្រូក ស្នាក់នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ឈ្មោះ សោ សុីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ឈ្មោះ ខេន ឆៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ឈ្មោះ ជា សាល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចម្ការ ស្នាក់នៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឈ្មោះ អុឹង ហ្វុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ អយ រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ឈ្មោះ ឡុង យីង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ និង ឈ្មោះ ទួន គីវ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជាមួយគ្នានេះ ក៏បានបញ្ជូនវត្ថុតាងមួយចំនួនរួមមាន ម្សៅសថ្លា ចំនួន៣៥កញ្ចប់ ទម្ងន់សុទ្ធ ៨០២,៨៧ក្រាម ទូរស័ព្ទ ចំនួន ១០គ្រឿង ជញ្ជីងថ្លឹង ចំនួន ០២គ្រឿង ដាវ ចំនួន ០១ដើម ដបជក់ ចំនួន ០២ ខ្សៀ ចំនួន០៣ កន្ត្រៃ ចំនួន ០១ ដែកកេះ ចំនួន ២៦ និង ថង់ច្រកថ្នាំញៀនមួយចំនួន៕