កណ្តាល ៖ ឃាត់ខ្លួនស្រ្តីអាយុ ៣៩ឆ្នាំម្នាក់ ពីបទឃាតកម្មទៅលើទារកអាយុ២ ទៅ៣សប្តាហ៍ ដែលគេបានប្រទះឃើញសាកសពនៅក្នុងប្រឡាយទឹកមួយកន្លែង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
ការឃាត់ខ្លួនស្ត្រីខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ ដោយ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងកិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពការពារកុមារ (CPU) ។
ក្រុមការងារចម្រុះ CHARLIE23 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតករណីមួយនេះ។ ស្ត្រីជាប់ចោទនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនៅក្នុងថ្ងៃនេះ។ នេះគឺជាករណីដ៏ឃោរឃៅមួយ។
អង្គភាពការពារកុមារ (CPU) បញ្ជាក់ថា “ក្រុមការងារយើងនឹងធ្វើអោយអស់ពីសមត្ថភាព ដើម្បីស្វែងរករាល់ការពិតដែលមាននៅជំវិញរឿងហេតុនេះ” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានមានប្រសាសន៍៕