ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការសាងសង់ និងបានដាក់ឲ្យប្រជាពលរដ្ឋឆ្លងកាត់ធ្វើដំណើរជាបណ្តោះអាសន្ន នាពេលកន្លងមក ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃ៣០-៣១ ឧសភា ។
ដើម្បីឲ្យកម្មវិធីសម្ពោធនេះ ប្រព្រឹត្តិទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ជៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្ន យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ២រសៀលថ្ងៃទី៣០ ឧសភាតទៅ ៕