លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្រ CNRP ទទួលបានការលើកលែងទោស

ភ្នំពេញ: លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ(CNRP) មណ្ឌលខេត្តកណ្តាល ទទួលបានការលើកលែងទោស ក្រោយពីសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ។

នេញបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

លោក តុ វ៉ាន់ចាន់ ត្រូវបានផ្ដន្ទាទោសចំនួន ៣ សំណុំរឿង​ ដាក់ពន្ធនាគារកំណត់ ១៩ឆ្នាំ ។

លោក តុ វ៉ាន់ចាន់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានសសេរលិខិតបានស្នើសុំសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសជាតិ ។

ក្នុងលិខិតនេះ លោក សន្យាថានឹងដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះត្រង់ឥតងាករេ ហើយបម្រើ និងការពារគណបក្សប្រជាជនកម្ពុជា៕