សម្ដេច ហ៊ុន សែន ដាក់ចេញ១៨គោលដៅ ជួបកម្មករនាពេលខាងមុខ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នាពេលខាងមុខនេះ សម្ដេចគ្រោងនឹងចុះសួរសុខទុក្ខកម្មករ-កម្មការិនី ចំនួន១៨គោលដៅ នៅកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោឲ្យដឹងថា ថ្ងៃស្អែកនេះ សម្ដេច នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យវិចិត្រសិល្បៈ។ ដោយសម្ដេចគូសបញ្ជាក់ថា «បន្ទាប់ទៅ ក្នុងអាទិត្យនេះ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៣ថ្ងៃជាប់គ្នា ខ្ញុំនឹងទៅសួរសុខទុក្ខ ចំពោះកម្មករ-កម្មការិនី ដែលគ្រោងទុកនាពេលខាងមុខ នឹងត្រូវជួប ១៨គោលដៅ ជាមួយកម្មករ-កម្មការិនី ។ ឱកាសបានផ្ដល់ឱ្យយើងបានជួបជុំ ជាមួយសួរសុខទុក្ខកម្មករ-កម្មការិនី របស់យើង»។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានរំលឹកថា កាលពេលមុន សម្ដេចបានជួបជាមួយកម្មករ-កម្មការិនី ចំនួន ៧៧លើក ហើយមានជាង១លាននាក់ ៕