ឃាត់ក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កអសន្ដិសុខ​ ចំនួន៤នាក់នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖​ ដោយដោយអនុវត្ដតាមបញ្ជា សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺកំលាំងនគរបាលស្រុកសំរោងទងបានឃាត់ខ្លួនឈ្មោះ ងាន ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខ​រ​បរកម្មកររោងចក្រ ជាអ្នកបើកម៉ូតូ និងឈ្មោះ សន មក​រា ភេទប្រុស អាយុ១៧ឆ្នាំ អ្នកជិះក្រោយ ទាំងពីរនាក់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជិះបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង មុខរោងចក្រ ឃីង លាន ស្ថិតក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានដកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩​ កំពង់ស្ពឺ1O.8004 ។

ដោយឡែកនៅម៉ោង១៣:៣០នាទី ថ្ងៃខែដដែល កម្លាំងបា​ន​ឃាត់ឈ្មោះ វ៉ាង ប៊ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបជាងកាត់សក់ អ្នកបើកម៉ូតូ និងឈ្មោះ តុញ ផល្លី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន មុខរបរជាងកាត់សក់ អ្នកជិះពីក្រោយ ដោយដកហូតម៉ូតូ១គ្រឿង ម៉ាកនិច ពណ៍ស លេខ កំពង់ស្ពឺ​1L.2500 ។

ករណីនេះ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៤ បង្ហោះចន្លោះគីឡូម៉ែត្រ៥២.៥៣ ភូមិបុស្សតានៃ ឃុំកា​ហែង ស្រុ​កសំរោងទង

ករណីនេះ កម្លាំងជំនាញកំពុងសាកសួរ​ និងពិនិត្យ​មុខសញ្ញាពាក់ព័ន្ធសកម្មភាពកន្លងមក​ និងបន្ដនីតិវិធី៕