សម្តេច ហ៊ុន សែន ៖ បើកីឡាករ-កីឡាការិនីប្រកួតស៊ីហ្គេម ចង់ទៅមើលអង្គរវត្តមិនចាំបាច់គិតថ្លៃសំបុត្រ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យក្រុមកីឡាករ-កីឡាការិនីដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយចង់ទៅទស្សនារមណីយដ្ឋានអង្គរវត្ត មិនចាំបាច់លក់សំបុត្រនោះទេ គឺអនុញ្ញាតឲ្យពួកកាត់ចូលទស្សនាដោយឥតគិតថ្លៃទេ ។

សម្តេចក៏បានប្រកាស ឲ្យគណៈប្រតិភូទាំងអស់មកពីប្រទេសជាសមាជិកអាស៊ានដែលដឹកនាំ ក្រុមកីឡាករ-កីឡាការិនីមកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមដែលមិនយកលុយនោះ ក៏អាចទៅទស្សនាប្រាសាទអង្គរវត្តបានដែរ ប៉ុន្តែសម្តេចក៏គូសបញ្ជាក់ថា សម្រាប់អ្នកគាំទ្ររបស់ក្រុមកីឡាមកពីប្រទេសជាសមាជិកអាស៊ាននោះចង់ទស្សនាអង្គរវត្តដែរ គឺសុំគិតលុយថ្លៃសំបុត្រហើយ ។

សម្តេចបញ្ជាក់ថា “ដូច្នេះគ្រឹះស្ថានអង្គរ និងអាជ្ញាធរជាតិអប្សរាសូមកុំលក់សំបុត្រ”៕