បែកធ្លាយលិខិត! ស្ត្រីម្នាក់ ឱ្យមន្ត្រីបំរើការងារនៅ នាយកដ្ឋានលិខិតឆ្លងដែនប្រគល់ប្រាក់ចំនួន ២៣៥០ USDវិញ

ភ្នំពេញ៖ ស្រ្តីម្នាក់ ឈ្មោះ ជុំ ចន្ថា ភេទស្រី រស់ នៅភូមិកណ្តាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជូនដំណឹង ឱ្យ លោក រឿន សីហា ដែលបំរើការងារនៅ នាយកដ្ឋានលិខិតឆ្លងដែ និង រស់នៅភូមិតាង៉ូវ សង្កត់និរោធ រាជធានីភ្នំពេញ ចូលមកដោះស្រាយ និងប្រគល់ប្រាក់ដែលយកដែលយកពីស្ត្រីនោះ សរុបចំនួន ២៣៥០USD ក្នុងរយៈពេល៧ ថ្ងៃ ។

ក្នុងករណី មិនចូលរួមដោះស្រាយ ស្ត្រី រូបនោះ នឹងធ្វើការប្តឹងទៅគ្រប់ សា្ថប័នមានសមត្ថកិច្ច ជាពិសេសប្ដឹងទៅ សម្ដេច ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្តី ក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើការចុះ ផ្សាយគ្រប់ព័ត៌មានទាក់ទងនឹងទង្វើរបស់លោក រឿន សីហា ដែលបានបោកលុយរបស់លោកស្រី ។

នៅក្នុងលិខិតរបស់ស្ត្រីនោះ បញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ លោកស្រីបានទៅជួបលោក រឿន សីហានៅនាយកដ្ឋានលិខិតឆ្លងដែន ដែលជាកន្លែងធ្វើការរបស់លោក ដោយឲ្យលោក យកអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើតរបស់ ស្រ្តីរូបនោះ ដើម្បីជួយកែតម្រូវត្រង់ឈ្មោះមកត្រឹមត្រូវវិញ ហើយលោកក៏បានអះអាងថាអាចជួយ រត់ការធ្វើជូនលោកស្រី បាន ដោយលោកទាមទារឲ្យលោកស្រី បង់ប្រាក់ចំនួន ២០០០ USD (ពីរពាន់ដុល្លារអាមេរិក) ជាមុន ដើម្បីធ្វើការងារនេះ ហើយលោកសន្យាថារយៈពេល២ (ពីរ) ខែ នឹងធ្វើឲ្យបានរួចរាល់ជូនលោកស្រី ។

លិខិតដដែលនោះ បន្តថា ដោយមានការទុកចិត្តទៅលើលោក ទើបនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ លោកស្រី បានបាញ់ទឹកប្រាក់តាមរយៈវីង (Wing) ចំនួន ២០០០ USD (ពីរពាន់ដុល្លារអាមេរិក) ដើម្បីលោកយកទៅរត់ការធ្វើការងារនេះ ។ ផ្ទុយមកវិញ ក្នុងរយៈពេល២ (ពីរ) ខែបន្ទាប់ពីលោកទទួលប្រាក់ពីលោកស្រី គ្រប់ចំនួនរួចមក លោក រឿន សីហា ពុំបានរត់ការធ្វើ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត ដូចការ អះអាងរបស់លោកឡើយ ហើយលោកបានគេចវេះមិនទទួលខុសត្រូវនោះទេ ដោយបានលើកពី១ (មួយ) ខែ ទៅ១ (មួយ) ខែទៀត រហូតមកទល់ពេលនេះគឺមួយឆ្នាំទៅហើយ ។

ក្រោយមក នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៣ លោក រឿន សីហា បានប្រាប់លោកស្រី ថាឯកសារមានបញ្ហា ត្រូវការរៀបចំឯកសារអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើតបញ្ជាក់សារថ្មីម្ដងទៀត ដោយទាមទារឲ្យលោកស្រី ប្រគល់ទឹកប្រាក់ចំនួន ៣៥០ USD (បីរយហាសិបដុល្លារអាមេរិក) បន្ថែម ដើម្បីឲ្យលោកធ្វើការងារនេះបន្ត បន្ទាប់មកលោកស្រី ក៏បានបាញ់ទឹកប្រាក់តាមរយៈវីង (Wing) ចំនួន ៣៥០ USD (បីរយហាសិបដុល្លារអាមេរិក) ឲ្យលោកថែមទៀត ។

ប៉ុន្តែអ្វីដែលទទួលបាន គឺលោក រឿន សីហា នៅតែធ្វើឯកសារលោកស្រីមិនបានដដែល ហើយលោកស្រី ក៏ បានដកឯកសារពីលោកមកវិញផងដែរ នៅពេលនោះលោកក៏បានសន្យាជាមួយលោកស្រី ថា លោកនឹង ប្រគល់ទឹកប្រាក់គ្រប់ចំនួនឲ្យលោកស្រី វិញទាំងអស់ មកដល់បច្ចុប្បន្ននេះ លោកស្រីបានទាក់ទងទៅលោកដើម្បីឲ្យ លោកប្រគល់ទឹកប្រាក់ចំនួន ២៣៥០ USD (ពីរពាន់បីរយហាសិបដុល្លារអាមេរិក) មកឲ្យលោកស្រី វិញ តែលោកបែរជាមិនអើពើបន្តិចសោះឡើយ ម៉្យាងវិញទៀត បើទោះបីជាលោកស្រី ព្យាយាមទាក់ទងទៅលោកដើម្បី ចូលមកដោះស្រាយចំពោះទឹកប្រាក់នេះ គឺលោកតែងតែមានលេសដោះសារគ្រប់ពេល ហើយនៅពេល ដែលលោកស្រី ឆាត (Chat) ទៅក៏លោកលែងចូលមើលដែរ ។ ទង្វើរបស់លោកគឺបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់លោកស្រី យ៉ាងខ្លាំង ពិសេសទង្វើបែបនេះគឺជាការគេបំបាត់ប្រាក់របស់ខ្ញុំយ៉ាងជាក់ស្ដែងតែម្តង ដែលនេះជាបទល្មើសព្រហ្មទណ្ឌផងដែរ ។ ហេតុដូចនេះ សូម លោក រឿន សីហា ធ្វើការចូលមកទូទាត់ទឹកប្រាក់ ចំនួន ២៣៥០ USD (ពីរពាន់បីរយហាសិបដុល្លារអាមេរិក) មកកាន់នាងខ្ញុំកុំបីខកខានឡើយ ។

ដូច្នេះ ក្រោយពីលោក រឿន សីហា បានទទួលលិខិតនេះហើយ លោក ត្រូវចូលរួមដោះស្រាយបញ្ហានេះ ក្នុង រយៈពេល៧ (ប្រាំពីរ)ថ្ងៃ ជាកំហិត ។ ក្នុងករណីលោកមិនចូលរួមដោះស្រាយ ខ្ញុំនឹងធ្វើការប្តឹងទៅគ្រប់ សា្ថប័នមានសមត្ថកិច្ច ជាពិសេសប្ដឹងទៅ សម្ដេច ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្តី ក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើការចុះ ផ្សាយគ្រប់ព័ត៌មានទាក់ទងនឹងទង្វើរបស់លោកដែលបានបោកលុយលោកស្រី ៕