ឥណ្ឌូនេស៊ី៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ផ្តល់ប្រាក់ឧត្ថម្ភ ១ ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង (10,000$) បន្ថែមលើប្រាប់ឧបត្ថម្ភផ្សេងទៀតពីសប្បុរសជននានានៅទូទាំងប្រទេស។
ពីប្រទេស ឥណ្ឌូនេស៊ី សម្តេច ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមនៅថ្ងៃទី ១០ ខែឧសភាថា «បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូនេសុីតែខ្ញុំក៍នៅបន្តតាមដានការ ប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជា យើងបានដែរ»។
សម្តេច បន្តថា « រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ ចំណាត់ថ្នាក់ក៍ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១មុឺនដុល្លារ (10,000$)»។
សម្តេច ហ៊ុន សែន បាន ឱ្យ លោក សេង ទៀង ដែលជាជំនួយការរបស់សម្តេច យកថវិការជូនដល់កីឡាការីនី ប៊ូ សំណាង ដោយផ្ទាល់ដៃ៕