កីឡារិនីស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី អរគុណថ្នាក់ដឹកនាំ និងអ្នកគាំទ្រនៅកម្ពុជា

ភ្នំពេញ៖ ក្រោយទទួលបានជ័យលាភី មេដាយមាស លើវិញ្ញាសារ ស្នូកឃ័រ និងប៊ីយ៉ា ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី ៣២ កីឡារិនី ស្រួង ភាវី ក្នុងនាម ​កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​ សូម​គោរព​ឧទ្ទិស​លទ្ធផល​នេះ​ ជូន​ចំពោះ​មហា​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ ​គោរព​ជូន​ថ្នាក់​ដឹកនាំ​ និង​ប្រជាជន​ខ្មែរ​គ្រប់​រូប​ ដោយ​ក្ដី​មោទនភាព​ដ៏​ខ្ពង់ខ្ពស់​ក្រៃលែងរបស់​នាង​។

កីឡាការីនីរូបនេះ បញ្ជាក់ថា សារ​ជូន​ពរ​របស់​ពុក​ម៉ែ​បងប្អូន​ ពិតជា​មាន​តម្លៃ​មហាសាល​ និង​មិន​អាច​កាត់​ថ្លៃ​បាន​ ប្រជាជន​ស្រុះស្រួល​សាមគ្គី​គ្នា​ ​ នុ៎ះ​នាវា​កម្ពុជា​ប្រកដ​ជា​លឿន​លយ​ឆ្ពោះ​ទៅ​មុខ​ប្រកបដោយ​ភាព​ជឿជាក់​បំផុត​។

កីឡាការីរូបនេះថ្លែងថា «កម្លាំង​ចិត្ត​ពុក​ម៉ែ​បងប្អូន​ ក្ដី​ស្រលាញ់​របស់​ពុក​ម៉ែ​បងប្អូន​ ការ​លេីក​ទឹក​ចិត្ត​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ក្ដី​ស្រមៃ​របស់​កម្ពុជា​។ សូម​ពុក​ម៉ែ​បងប្អូន​ទទួល​នូវ​ការ​គោរព​ស្រលាញ់​អំពី​នាង​ខ្ញុំ​ សូម​គោរព​ជូនពរ​ពុក​ម៉ែ​បងប្អូន​ សូម​អរគុណ»​៕