ភ្នំពេញ៖ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ២០ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្ស ចំនួន ១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៩ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ ។ នេះបើតតាមសេចក្តីប្រកាសលទ្ធផលបណ្ដោះអាសន្នរបស់គ.ជ.ប ។
ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីល្ងាច ដោយដំណើរការនេះបានប្រព្រឹត្តទៅដោយរលូន ស្របតាមប្រតិទិន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅខាងក្រោម៖