ភ្នំពេញ៖ ការិយាល័យបានសហការជាមួយបុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីឆកយ៉ាងសកម្ម នៅចំណុចផ្លូវលេខ២៩៤កែងផ្លូវលេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងនោះដកហូតបាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម។
ជនសង្ស័យទាំងពីរនាក់នេះ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញដោយក្នុងនោះបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះជាជនជាតិវៀតណាមចំនួន០២នាក់ ដែលកំពុងដេីរតែមិនបានសម្រេច (ត្រូវជនរងគ្រោះទាញយកមកវិញបណ្តាលឲ្យដួល)។
ក្រោយឆក់មិនបានសម្រេច កម្លាំងនគរបាលជំនាញបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីផងដែរ។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕