ព្រះសីហនុ៖ ករណីគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធរនៅអាហារដ្ឋានឃ្វីកូរ QUEENCO PAVILION(ជាន់ផ្ទាល់ដី) បង្កឡើង ដោយឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩និង៥០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្រុម២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
ក្រោយពេលកើតឡើងភ្លាម អាជ្ញាធរសមត្ថកិច្ចចម្រុះដោយមានការចូលរួមសហការគ្នាដឹកនាំផ្ទាល់ពីលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ចេញជួយអន្តរាគមន៍គ្រប់គ្រង បាញ់ទឹកពន្លត់ទីតាំងខាងលើ ដោយបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ១១គ្រឿង អស់ទឹក ២៣ឡាន ។
សមត្ថកិច្ចខេត្តព្រះសីហនុ ឱ្យដឹងថា ការឆ្លងចរន្តអគ្គិសនីនេះ ធ្វើឆេះអគារជាន់ផ្ទាល់ដី ផ្នែក អាហារដ្ឋាន (កន្លែងចុងភៅ) និងសម្ភារៈមួយចំនួន (ឆេះខូចខាតទាំងស្រុង)។
សមត្ថកិច្ចបានបញ្ជាក់ថាជុំវិញករណីអគ្គីភ័យនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ បច្ចុប្បន្នបានពន្លត់គ្រប់គ្រងបាននៅវេលាម៉ោង១១:១០នាទី មិនមានការឆេះរាលដាលបន្តឡើយមូលហេតុ : ឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)៕