ឃាត់ខ្លួនជនសង្ស័យ ៥ នាក់នៅស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពដេញតាមប្លន់ម៉ូតូនៅតាមផ្លូវជាតិលេខ៤១

កំពង់ស្ពឺ៖ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានចេញល្បាតអន្ដរាគមន៍ជួយជនរងគ្រោះដែលជនសង្ស័យមួយក្រុមធ្វើសកម្មភាពដេញតាមប្លន់ម៉ូតូនៅតាមផ្លូវជាតិលេខ៤១ ក្នុងភូមិព្រៃឃ្លេរ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាយប់ថៃ្ងទី២៦ មេសា ២០២៣នេះ ។ នេះ បើតាធិការដ្ឋានស្រុកបសេដ្ឋកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២។

ការបង្រ្កាប និងឃាត់ខ្លួនជនសង្សូ័យខាងលើនេះ ធ្វើឡើង ក្រោមការបញ្ជាចង្អុលណែនាំផ្ទាល់ពីលោក សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលដឹកនាំដោយ លោក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ ពួនស្ទាក់និងបង្រ្កាបមុខសញ្ញាសង្ស័យបានចំនួន៥នាក់ បទល្មើសជាក់ស្ដែងព្រមទាំងដកហូតបានមធ្យោបាយម៉ូតូ០២គ្រឿង និងឧបករណ៍ធ្វើសកម្មភាពមួយចំនួនទៀត ខណៈពេលនេះសមត្ថកិច្ចកំពុងបន្ដនីតិវិធី៕