ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងបញ្ជូន លោក គឹម បញ្ញា ទៅតុលាការនៅថ្ងៃស្អែកនេះ

កំពតៈ ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងបញ្ជូន លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត នៅថ្ងៃស្អែកនេះ ពាក់ពន្ធ័ករណីហឹង្សារលើភរិយាកន្លងមក។

ស្នងការដ្ឋាននគរបាលខេត្តកំពតបាន ឱ្យដឹងនៅថ្ងៃទី ២៦ ខែមេសានេះថា «អំពើហឹង្សារមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែកយើងនឹងបញ្ជូនសំណុំរឿងរបស់លោក គឹម បញ្ញា ទៅតុលាការពាក់ពន្ធ័ករណីហឹង្សារលើភរិយាកន្លងមក »៕