ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុឱ្យប្រជាពលរដ្ឋដែលកំពុងរស់ នៅតាមបណ្ដោយផ្លូវលេខ ៧០១-៩ (ផ្លូវចូលមន្ទីរព័ត៌មានខេត្ត) និងបណ្តាផ្លូវ មានទីតាំងស្ថិតនៅភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវរៀបចំរុះរើទីតាំងរបស់ខ្លួនដែលរងផលប៉ះពាល់ស្របតាមប្លង់គោលដែលបាន កំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត យ៉ាងយូរក្នុងរយៈពេល០៧ ថ្ងៃ គិតចាប់ពី ដែលថ្ងៃក្រុមការងារចុះសិក្សាផលប៉ះពាល់និងវាស់វែងបាញ់ថ្នាំរួចរាល់។
យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៤ ខែមេសា នេះ ឱ្យដឹងថា រដ្ឋបាលខេត្ត នឹងចាប់ផ្តើមជួសជុលពង្រីកផ្លូវ និងដាក់បណ្តាញលូទឹកភ្លៀងនៅទីតាំងផ្លូវខាងលើ ស្របទៅតាមប្លង់ គោល និងបទដ្ឋានបច្ចេកទេសនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៣។ ដោយពិនិត្យឃើញថា បច្ចុប្បន្នបង ប្អូនប្រជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅតាមបណ្ដោយផ្លូវខាងលើបានសាងសង់ផ្ទះ តូប សំយ៉ាបផ្ទះ របង រំលោភ ដីចំណីផ្លូវសាធារណៈរបស់រដ្ឋដែលបានកំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាពេលកន្លងមក។
រដ្ឋបាលខេត្តអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយខ្សែផ្លូវខាងលើ និងបានរំលោភ លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ត្រូវរៀបចំរុះរើទីតាំងរបស់ខ្លួនដែលរងផលប៉ះពាល់ស្របតាមប្លង់គោលដែលបាន កំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត យ៉ាងយូរក្នុងរយៈពេល០៧ ថ្ងៃ គិតចាប់ពី ដែលថ្ងៃក្រុមការងារចុះសិក្សាផលប៉ះពាល់និងវាស់វែងបាញ់ថ្នាំរួចរាល់។
ជាមួយគ្នានេះ រដ្ឋបានខេត្តបាន ឱ្យ លោកអភិបាលក្រុងព្រះ សីហនុ លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធខាងលើជួយសហការចូលរួមរៀបចំខ្សែបណ្តាញអគ្គិសនី ទុយោទឹកស្អាត ខ្សែបណ្តាញអ៊ិនធើណេត និងខ្សែកាម្លិះអុបទិកក្រោមដី ដោយជូនដំណឹងដល់ដៃគូរអភិវឌ្ឍន៍របស់ខ្លួនបានជ្រាប និង ចូលរួមសហការ ដើម្បីឱ្យមន្ត្រីជំនាញចុះពិនិត្យ និងកំណត់ផលប៉ះពាល់ជាមួយនឹងគម្រោងខាងលើ។ ករណីផុតថ្ងៃឱ សានវាទខាងលើ អាជ្ញាធរក្រុងព្រះសីហនុ ត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ រៀបចំឈូសឆាយរាល់សំណង់ ដែលសង់លើចំណីផ្លូវ ស្របតាមប្លង់គោលដែលបានកំណត់ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ ដើម្បី ធានាឱ្យការងារប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក៕