បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវប្រកាន់យកឥរិយាថគោលនយោការបរទេស ៥

ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ពិភពលោកក្នុងស្ថានភាពបច្ចុប្បន្ន តម្រូវឱ្យកម្ពុជាយើង ប្រកាន់យកឥរិយាថ គោលនយោការបរទេស ៥ ។

ការលើកឡើរបស់លោកបណ្ឌិត យង់ ពៅ ធ្វើបន្ទាប់ពិភពលោក ហាក់មានបាត់បង់សណ្តាប់ធ្នាប់ តាមរយៈប្រកាន់យកភូមិសាស្ត្រនយោបាយឯកតោភាគីនិយម រវាងប្រទេសមហាអំណាចធំៗនៅលើពិភពលោក។

បើតាម លោកបណ្ឌិត យង់ ពៅ ឥរិយាថគោលនយោការបរទេស ៥ រួមមាន១- អនុវត្តនយោបាយការបរទេសអព្យាក្រឹត្យ ឯករាជ្យ ដោយផ្អែកលើច្បាប់ និង គោលការណ៍នានា នៃធម្មនុញ្ញរបស់ UN និង អាស៊ាន។ ២- អនុវត្តការទូតទន់ភ្លន់ តែម៉ឺងម៉ាត់ បត់បែន និង ថ្លឹងថ្លែងស្របតាមការប្រែប្រួលយុទ្ធភូមិសាស្ត្រ និង ភូមិសាស្ត្រនយោបាយពិភពលោក។

៣- ពង្រឹងទំនាក់ទំនងប្រពៃណីជាមួយប្រទេសជាមិត្តចាស់ កសាងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយមិត្តថ្មី។ ៤- ថែទាំ និងពង្រឹងពង្រីកទំនាក់ទំនងជាមួយប្រទេសជាមិត្តជិតខាង និងក្នុងតំបន់។ ៥- បន់បែន ឬនឹងធឹង ដើម្បីការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដើម្បីកម្ពុជារឹងមាំ កម្ពុជាខ្លាំង…។

លោកថ្លែងថា៖ ««មានតែយើងខ្លាំងទេ ទើបគេទទួលស្គាល់យើង ទើបយើងមានយុត្តិធម៌»៕