ភ្នំពេញ ៖ លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក បានឯកភាពសំណើររបស់អង្គការពុទ្ធសាសនិកពិភពលោក (The WFB) ផ្ដល់ជូនលោកនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ជាទីប្រឹក្សាជាន់ខ្ពស់នៃអង្គការពុទ្ធសាសនិកពិភពលោក (Patron Of The WFB)” ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ។
ការប្រារព្ធរៀបចំពិធីប្រគល់-ទទួលការតែងតាំងជាទីប្រឹក្សានេះ នឹងធ្វើឡើងនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រនៃការកកើតរាជធានីភ្នំពេញ ផ្សារភ្ជាប់និងព្រះពុទ្ធសាសនា ៕