ពោធិ៍សាត់ ៖ នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២៣ វេលាម៉ោង ២និង៥០នាទីទាបភ្លឺ មានករណីហិង្សាដោយចេតនាបណ្ដាលឲ្យស្លាប់យុវជន០១នាក់ នៅចំណុចផ្លូវកៅស៊ូ មុខការាស់សាំង របស់ឈ្មោះ ធឿន ម៉ូវ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន បង្កឡើងដោយក្រុមក្មេងទំនើងមកពីឃុំ រំលេចមានគ្នាចំនួន ០៧ ជិះម៉ូតូចំនួន ០៣គ្រឿង ប្រដាប់ដោយកាំបិតចំនួន ០១ដើម។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលបង្កហេតុមានគ្នាចំនួន០៧នាក់:
១-ឈ្មោះជុន វ៉ាន់ថាវ (ហៅបារាំង)ភេទប្រុសអាយុ ២២ ឆ្នាំរស់នៅភូមិ ប្រឡាយរំដេង ឃុំ រំលេច។
២- ឈ្មោះ ហេង ធារិទ្ធ ភេទប្រុសអាយុ ១៩ ឆ្នាំរស់នៅភូមិប្រឡាយរំដេងឃុំរំលេច។
៣-ឈ្មោះជុន សិរីវុធ ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិប្រឡាយរំដេងឃុំរំលេច។
៤-ឈ្មោះ សេន ភាស ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិកូនត្នោតឃុំរំលេច។
៥-ឈ្មោះឡាក់ ម៉េងហុង ភេទប្រុសអាយុ ២១ ឆ្នាំរស់នៅភូមិបាក់មែក ឃុំខ្នារទទឹង។
៦-ឈ្មោះធីស៊ីណាតអេប្រុសអាយុ ២០ឆ្នាំ។រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង ។
៧-ឈ្មោះ សៀន ប៊ុណ្ណា ភេទប្រុសអាយុ ២២ ឆ្នាំរស់នៅភូមិខ្នារទទឹងឃុំខ្នារទទឹង។
បានធ្វើសកម្មភាពកាប់ទៅលើក្រុមក្មេងមកពីឃុំមេទឹក ដែលមានគ្នាចំនួន ០៧ នាក់ ជិះម៉ូតូ ០៣ គ្រឿង:
១-ឈ្មោះ សុខ ហូ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ តាមុំ ឃុំមេទឹក
២-ឈ្មោះ ធឿន ផានី (ហៅឌុយ) ភេទប្រុស អាយុ ១៧ឆ្នំា នៅភូមិ ប៉ោឡោ ឃុំ មេទឹក
៣-ឈ្មោះ ឈុន វុទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ អូរព្រាល ឃុំមេទឹក
៤-ឈ្មោះ អាយ វណ្ណ (ហៅណើត) ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ តាមុំ ឃុំមេទឹក
៥-ឈ្មោះ ម៉ុក សត់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិ ប៉ោឡោ ឃុំមេទឹក
៦-ឈ្មោះ កែ សីហា (ហៅសី) ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ ប៉ោឡោ ឃុំមេទឹក
៧-ឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ ប៉ោឡោ ឃុំ មេទឹក (ស្លាប់)
ដែលបណ្ដាលឲ្យស្លាប់ឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិប៉ោឡោឃុំ មេទឹក ត្រូវគុម្ពត្រចៀកខាងស្ដាំ០១កាំបិតបណ្ដាលឱ្យស្លាប់។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា មុនដំបូងក្រុមក្មេងមកពីឃុំមេទឹក បានជិះម៉ូតូចេញពីកន្លែងផឹកស៊ី (ផាប់) ស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ត្រូវបានក្រុមក្មេងមកពីឃុំរំលេច គប់ដុំថ្មរួចជិះទៅត្បូង ហើយក្រុមក្មេងខាងមេទឹកបានជិះម៉ូតូដេញតាម ក៏ត្រូវក្រុមក្មេងខាងរំលេចស្ទាក់កាប់ចំជនរងគ្រោះខាងលើបណ្តាលឲ្យស្លាប់។
ក្រោយហេតុការណ៍កើតឡើង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កបានចំនួន០៧នាក់ និងដកហូតកាំបិតចំនួន០១ដើម ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីបន្ត៕