ឃាត់ខ្លួនជនសង័្សយចំនួន០៥នាក់ក្នុងករណី កាប់មនុស្សពីរនាក់ឱ្យរងរបួស នៅស្រុកថ្មគោល

បាត់ដំបង៖ លោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបង្រ្កាបករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំ-បិ-តកា-ប់)មួយករណីឃាត់ខ្លួនជនសង័្សយចំនួន ០៥ នាក់ ទី១៨ ខែមេសាឆ្ នាំ២០២៣ នៅចំណុចវាលស្រែបឹងយាយទូច ស្ថិតក្នុងក្រុម ទី០៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ។

ជនសង្ស័យទាំង ០៥ នាក់រួមមាន
១-ឈ្មោះ សាន់ វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំរស់ នៅភូមិអូរតាគី ឃុំអូតាគី ស្រុកថ្មគោល(ជនដៃដ ល់ )
២-ឈ្មោះ អំ ភារ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំ បង។
៣-ឈ្មោះ សូត្រ សារឿប ភេទប្រុ ស អាយុ២៣ ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំបង។
៤-ឈ្មោះ ផៃ សុផាន់ណា ភេទប្រុ ស អាយុ២៣ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
៥-ឈ្មោះ ផៃ សុផាន់ណៃ ឣាយុ ២២ឆ្នាំ ភូមិវាលទ្រា ឃុំឣូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង(ជនដៃដល់)។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ច បានដកហូតបានសម្ភារៈតាងមាន៖ កាំបិតចំនួន០១ដើម អាំងវ៉ិចទ័រឆក់ត្រីចំនួន០១ -អាគុយ៤០អំពែរចំនួន០១ និង ដងឈើសំរាប់ឆក់ត្រីចំនួន០១គូរ។

សូមជម្រាបជូន ថាកាលពីថ្ងៃទី ១៧ខែមេសាឆ្នាំ ២០ ២៣វេលាម៉ោង២៣និង៣០នាទីនៅចំណុចកើត ហេតុជនសង័្សយខាងលេីបានប្រើប្រាស់ឧបករណ៍ឆក់ត្រីធ្វើសកម្មភាពឆក់ត្រីនៅចំណុចខាងលើខណ: ដែលធ្វើសកម្មភាពឆក់នេះបណ្តាលឱ្យផ្អើលហ្វូងទាចិញ្ចឹមដែលជនរងគ្រោះកំពុងមើលថែនៅទីនោះ។

ឃើញដូច្នេះជនរងគ្រោះស្រែកទៅកាន់អ្នកឆក់ត្រីថាចាប់ៗជាហេតុធ្វើឱ្យពួកអ្នកឆក់ត្រីភ័យផ្អើលរត់ ចេញពីទីនោះ និងបានជ្រុះកាបូបដាក់ប្រាក់នៅទី នោះផង លុះក្រោយមកពួកគេវិលមករកកាបូប ប្រាក់នោះវិញ។

ពេលបានកាបូបប្រាក់វិញហើយ ក៏ចេញទៅបាត់ លុះក្រោយមកពួកគេលើកគ្នាមកម្តងទៀតហើយធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យរងរបួសចំនួន០២នាក់ មានឈ្មោះ ឆៃ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្ម គោល រងរបួសម្រាមដៃខាងឆ្វេង និងដើមកំភួនជើងក្រោមក្បាលជង្គង់ខាងស្តាំ(រងរបួសធ្ងន់)និងឈ្មោះ ឈៀង វាសនា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល រងរបួសត្រង់កែងដៃខាងឆ្វេង(របួសស្រាល)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននិងនាំមកកាន់អធិការដ្ឋាននរបាលស្រុក។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ ក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់៕