ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២-១៨មេសាដែលជាពេលវេលាដ៏សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ដោយមានការលាយរំលាយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។
ករណីនេះ ក្រសួងក៏បានដាស់តឿនក្រើនរំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕