អបអរសាទរ! និស្សិតកម្ពុជាទទួល ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងវិញ្ញាសារផ្នែក “វាស់ស្ទង់គុណភាពទឹក” នៅប្រទេសឡាវ

ភ្នំពេញ: ក្រុមនិស្សិតរបស់កម្ពុជាទទួលបាន ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង River Monitoring Technology Competition (MRC) លើវិញ្ញាសារផ្នែក “វាស់ស្ទង់គុណភាពទឹក” នៅប្រទេសឡាវ ។ នេះបើតាម លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោកបានសម្តែងការអបអរសាទរដល់ក្រុមនិស្សិតមហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលទទួលបានជោគជ័យនេះ៕