ព្រៃវែង៖ គ្រោះធម្មជាតិ ២ ករណី គឺ រន្ទះបាញ់សម្លាប់មនុស្ស ១នាក់ ឈ្មោះ ណាត សុមាលី ភេទស្រី អាយុ ១៦ឆ្នាំ និងផ្ទះជាច្រើនខ្នងរងការបំផ្លាញស្ថិតនៅត្រង់ចំណុចវាលស្រែកង្កែបផ្ទះ នៅភូមិទឹកសិន ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទី ល្ងាច។
បើតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ករណីខ្យល់កន្ត្រាក់ បាក់រលំផ្ទះសរុបចំនួន ១៣គ្រួសារ រងគ្រោះធ្ងន់ធ្ងរ(ប្រភេទ ក) ចំនួន ៥ គ្រួសារ និង រងគ្រោះមធ្យម(ប្រភេទ ខ)ចំនួន ៨ គ្រួសារ ស្លាប់ដោយខ្យល់កន្ត្រាក់បាក់រលំផ្ទះលើគ្មាន កើតឡើងនៅឃុំចំនួន ២ ស្មើនឹង ៦ ភូមិ៕