ជនសង្ស័យម្នាក់យកកូនកាំបិតចុងស្រួចចាក់សម្លាប់ម្ដាយបង្កើតបណ្ដាលឲ្យស្លាប់ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (យកកូនកាំបិតចុងស្រួចចាក់សម្លាប់ម្ដាយបង្កើតបណ្ដាលឲ្យស្លាប់) ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃ០៣ ខែមេសា ឆ្នាំ២០២៣នេះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថានៅព្រឹកថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (យកកូនកាំបិតចុងស្រួចចាក់សម្លាប់ម្ដាយបង្កើតបណ្ដាលឲ្យស្លាប់) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦E2 (បន្ទប់ជួលលេខ៤F ) ជាន់ទី១ ផ្លូវរថភ្លើង ក្រុមទី២៣ ភូមិ១០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពដដែលនេះបន្តថា ជនសង្ស័យឈ្មោះ ឆៀប ឆែ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង ស្នាក់នៅផ្ទះជួលខាងលេីជាមួយម្តាយ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃ០៣ ខែមេសា ឆ្នាំ២០២៣៕