តាកែវ:ក្មេងស្រី វៀត វៀង ត្រូវបានក្រសួងសង្គមកិច្ច ស្ថានទូតកម្ពុជានៅប្រទេសចិន សហការ ជាមួយស្ថានទូតចិន បានសម្របសម្រួលបញ្ជូនត្រឡប់ មកប្រទេសកម្ពុជាវិញ តាមរយៈការជួយគាំទ្រពីអង្គការ រតនៈអ៊ិនធើណាសិនណាល់ ។
កាលពីម្សិលមិញ វៀត វៀង បានត្រឡប់ទៅដល់ផ្ទះ ហើយដោយសុវត្ថិភាពហេីយ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកអភិបាលស្រុក បូរីជល់សារ លោកមេឃុំកំពង់សាំង លោក មេភូមិ សង្គមមានជ័យ និង ឳពុកម្តាយរបស់នាង ៕