ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងអង្គការមរតកវប្បធម៌ខ្មែរ បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា (MOU) ដើម្បីបង្កើនចំណេះដឹង និងការយល់ដឹងដល់សាធារណជនស្តីពីសម្បត្តិវប្បធម៌ និងតម្លៃរបស់បេតិកភណ្ឌវប្បធម៌ បញ្ហាប្រឈម បេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់។
ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នៅក្រសួងវិចិត្រសីល្បៈ ក្រោមវត្តមមាន លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក អ៊ុន មណីនីតា នាយកប្រតិបត្តិតំណាងអង្គការមរតកវប្បធម៌ខ្មែរ ។
មួយវិញទៀត គោលបំណងនៃអនុស្សរណៈនេះគឺ ដើម្បីជម្រុញការអប់រំផ្នែកបេតិកភណ្ឌដល់សិស្សានុសិស្សនៅតាមសាលាដែលមានខេត្តសៀមរាប បន្ទាយមានជ័យ និងព្រះវិហារ។
លោកស្រី ប៉ែន មុនីមករា បានកោតសរសើរចំពោះអង្គការមរតកវប្បធម៌ខ្មែរ ដែលកន្លងមកបានធ្វើការបណ្តុះបណ្តាលដល់សិស្សានុសិស្សអោយយល់ដឹងពីតម្លៃវប្បធម៌ខ្មែរ តម្លៃនៃសម្បតិ្តបេតិកភណ្ឌ។ លោកស្រីសង្ឃឹមថា តាមរយៈការចុះអនុស្សរណៈបន្ត៣ឆ្នាំទៀតនេះ អង្គការនឹងពង្រីកការអប់រំផ្សព្វផ្សាយរបស់ខ្លួននៅតាមសាលានៅក្នុងខេត្តផ្សេងៗទៀត៕