ភ្នំពេញ ៖លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធពិនិត្យទិន្នន័យអ្នកញៀនគ្រឿងញៀនកើនឡើងជាង៥០០០នាក់ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ព្រោះទិន្នន័យនេះ មិនទាន់ច្បាស់លាស់។
ការស្នើរបស់លោក កែ គឹមយ៉ាន ធ្វើឡើងនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
លោកថ្លែងបន្តថា ទិន្នន័យអ្នកញៀនគ្រឿងញៀនកេីនឡេីងជាង៥០០០នាក់ ឆ្នាំ២០២២នេះ គឺជាទិន្នន័យ មួយមិនទាន់មានភាពច្បាស់លាស់ ព្រោះអាចមានទិន្នន័យជាន់គ្នា រវាងអ្នកចាស់ អ្នកថ្មី អ្នកចេញពីមណ្ឌលមួយទៅមណ្ឌលមួយ និងពីមូលដ្ឋានសុខាភិបាលមួយទៅមូលដ្ឋានសុខាភិបាលមួយទៀតអាចកត់ត្រាស្ទួនគ្នា ដែលតំរូវឱ្យក្រសួង ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធត្រូវធ្វេីការពិនិត្យ។
តាមរបាយការណ៍ឆ្នាំ២០២២ មានអ្នកញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនដែលយើងគ្រប់គ្រងបានក្នុងឆ្នាំ២០២២ នេះមានចំនួន ២២.២១៣នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១(១៦.២៦៤ នាក់)គឺមានកើនឡើង៥.៩៤៩ នាក់៕