ម្ចាស់បុរី KP Morm Dany ទួញយំសុំសម្តេច ហ៊ុន សែន ជួយដោះស្រាយរឿងដី ១០០ហិកតានៅកំពង់ស្ពឹ

ភ្នំពេញ៖ ម្ចាស់បុរី KP Morm Dany ទាំងប្តី និងប្រពន្ធ បានទួញយំរៀបរាប់ តាមបណ្តាញសង្គម ស្នើសុំឱ្យសម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាទំនាស់ដីមួយកន្លែងទំហំ ១០០ ហិកតា នៅតាមបណ្តោយផ្លូវជាតិលេខ៣ នៃខេត្តកំពង់ស្ពឺពាក់ព័ន្ធម្ចាស់ដីមិនបំពេញកាតព្វកិច្ចដោយទួលបានលុយហើយ មិនបានប្រគល់ដី ឱ្យ។

លោកស្រី ម៉ម ដានី រួមជាមួយនឹងស្វាមី បានយំរៀបថា ម្ចាស់ដីទីតាំងខាងលើនេះ បានលក់ដី ឱ្យពួកគាត់ ជាង ១២ លានដុល្លារអាមេរិក្នុងការអភិវឌ្ឍន៍លំនៅឋាន ប៉ុន្តែ ម្ចាស់ដីមិនបានប្រគល់ប្លង់ដីស្របច្បាប់ឱ្យនោះទេ បើទោះបីមានលិខិតទិញលក់ក៏ដោយ។

លោស្រី ម៉ម ដានី មិនបានបញ្ចេញឈ្មោះម្ចាស់ដីនោះទេ គ្រាន់តែបានលើកឡើងថា នៅក្នុងកុងត្រា លោកស្រី បានកក់ ៣០ ម៉ឺនដុល្លារ និង ក្នុងរយៈពេល ១ ឆ្នាំក្រោយលោក ស្រី ឱ្យ ១២,២០ លានដុល្លារថែមទៀត ដែលមានន័យថា ឱ្យគ្រប់ ១២, ៣០ លានដុល្លារ ដើម្បី ឱ្យម្ចាស់ដីកាត់ឈ្មោះមកឱ្យ ។ ប៉ុន្តែ ៤ ខែក្រោយ ម្ចាស់ដី មិនប្រគល់បណ្ណកម្មសិទ្ធិឱ្យនោះទេ ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ឱ្យថា៖ គម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប. ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ដី និងជាមួយអតិថិជនដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។

ប្រភពដដែលបន្តថា ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ កន្លងមក ន.អ.ប. បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងដូចខាងលើជាបន្ទាន់ដូចជា ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្ន រហូតដល់ ន.អ.ប. សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិវាទជាមួយម្ចាស់ដីរួចរាល់៕