ភ្នំពេញ៖ ជាទូទៅពលរដ្ឋខ្មែរមួយចំនួន ហាក់មិនទាន់យល់ច្បាស់ពីនិតិវិធី នៃការដកប្លង់ដីដោយខ្លួនឯង ហើយចំណាយលុយតិចនោះទេ ។ ដើម្បីបានជាចំណេះដឹងខ្លះ ពាក់ព័ន្ធនឹងការដកប្លង់ដីដោយខ្លួនឯងនេះ «សារព័ត៌មានខ្មែរឈានមុខ » ឬ «KHMER CM » សូមមលើកយកមកបង្ហាញនៅខាងក្រោមនេះជាដំណាក់កាល ។
ដំណាក់កាលទី១៖ យកបង្កាន់ដៃប្លង់ដីទៅជួបមន្ត្រីសុរិយោដីខេត្ត ដើម្បីកត់លេខក្បាលដីដែលយើងចង់ដកប្លង់(រងចាំយ៉ាងយូរ២សប្តាហ៍ នឹង មានការខលប្រាប់)។
ដំណាក់កាលទី២៖ ក្រោយពីមានការខលប្រាប់ហើយ យើងទៅជួប ប្រាប់លេខក្បាលដី មន្រ្តីសុរិយោដីដកឯកសារ ឲ្យយើងយកមកកន្លែងពន្ធដារខេត្ត (បង់សេវាថ្លៃដកឯកសារ 20,000៛)។
នៅកន្លែងពន្ធដារខេត្ត ជួបមន្ត្រីពន្ធដារ ហើយបំពេញតាមទំរង់ដែលគេបានណែនាំ(មានគម្រូឲ្យបំពេញ)។ក្រោយបំពេញរួច ដាក់ជូនមន្ត្រីពន្ធដារពិនិត្យ បើមានការខ្វះខាតកន្លែងណាមួយត្រូវបំពេញបន្ថែម។
ម្ចាស់ដីត្រូវថតរូបភាពដី ដែលត្រូវដក ចំពីមុខ ហើយយកទៅ(ព្រីន)ដាក់ក្រដាសអាកាត់( A4) ត្រៀម លក្ខណៈពីផ្ទះឲ្យហើយ ដាក់ជូនមន្ត្រីពន្ធដារ។(រង់ចាំយ៉ាងតិច២សប្តាហ៍ រឺមានការខល់ប្រាប់)។
ដំណាក់កាលទី៣៖យកឯកសារ ដែលមន្ត្រីពន្ធដារឲ្យ មកយើង ជិះជណ្តើរយន្តទៅជាន់ ទី5 ដាក់ឯកសារជូមន្ត្រីពន្ធដារ រួចហើយរង់ចាំមួយសន្ទុះ មន្ត្រីពន្ធដារឲ្យយើងយកឯកសារ ចុះមកជាន់ផ្ទាល់ដី បង់ពន្ធដីជាមួយ បុគ្គលិកធនាគារ ហើយឡើងទៅជាន់លើវិញ ដាក់ឯកសារជូនមន្ត្រីពន្ធដារវិញ។ (រង់ចាំយ៉ាងតិច១០ថ្ងៃ)
ដំណាក់កាលទី៤៖ ទៅយកឯកសារ នៅពន្ធដារខេត្ត យកមកកាន់សុរិយោដីខេត្ត ដើម្បីដកប្លង់រឹង (ប្លង់ដីបង់សេវា មួយប្លង់តម្លៃ 40,000៛ )។
បញ្ជាក់៖ ម្ចាស់ដីត្រូវផ្តិតមេដៃទទួលប្លង់ដីដោយខ្លួនឯង បើឈ្មោះប្លង់មានឈ្មោះ២នាក់ ផ្តិតមេដៃទាំង២នាក់បានគេឲ្យប្លង់ ។ឯកសារ បង្កាន់ដៃប្លង់អត្តសញ្ញាណប័ណ្ណ ត្រូវតែមានជាប់តាមខ្លួនជានិច្ច។ជាទូទៅ ការបង់ពន្ធដីមិនដូចគ្នាទេ ការពឹងពាក់គេឲ្យដកប្លង់ដីឲ្យ មានការចំណាយប្រាក់ច្រើន៕