ក្រសួងមហាផ្ទៃ ទទួលស្គាល់សមាជគណបក្សភ្លើងទៀន ជ្រើសតាំងអនុប្រធាន ៣រូប

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញ គណបក្សភ្លើងទៀនដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសម្រេចជ្រើសតាំងបន្ថែម នូវតំណែងអនុប្រធានគណបក្សចំនួន៣រូប គឺលោក សុន ឆ័យ លោក រ៉ុង ឈុន និងលោក សុក ហាច។

បន្ថែមពីលើអនុប្រធានគណបក្សទាំង៣រូបនេះហើយ ចំពោះសមាជិកគណៈកម្មាធិការនាយកក៏មានចំនួន៧៦រូប និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សចំនួន១៥រូប ខណៈសមាជស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕