បាត់ដំបង៖ យ៉ាងហោចណាស់មនុស្ស ៧ នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង១០នាទី នៅចំណុច សៃឡូ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ )។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងស្របតាមយោបល់ដឹកនាំជាប្រចាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ដោយ លោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក។
មនុស្សទាំង ៧នាក់នោត្រូវបាននាំមកកាន់អធិការដ្ឋានស្រុកភ្នំព្រឹក ដើម្បីធ្វើការសាកសួរស្រាវជ្រាវ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន សង្វៀនមាន់ចំនួន ០១ ដុំ មាន់ចំនួន ១០ ក្បាល(ងាប់អស់ ០៣ ក្បាល)ស៊ុមដាក់មានចំនួន ០៥ ស៊ុម ជញ្ជីងចំនួន ០១ គ្រឿង ឆ្នាំងចំនួន ០១ , កាធុន ចំនួន ០១ ,ឡាំងស្ពេត្រូ ចំនួន០១ ប្រាក់រៀលសរុបចំនួន៥៦០០០០រៀល (ហាសិបប្រាំមួយម៉ឺន រៀល ) និង ម៉ូតូចំនួន ០៣ គ្រឿង ។
ជនសង្ស័យ និង វត្ថុតាងខាងលើសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕