ភ្នំពេញ៖ សាកលវិទ្យាល័យបញ្ញាជាតិ នឹងរៀបចំបើកបណ្ដុះបណ្ដាលវគ្គខ្លីស្ដីពី “ទោសព្រហ្មទណ្ឌ” នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យចាប់ពីវេលាម៉ោង ២ និង០០ នាទី រសៀល ដល់ ម៉ោង ៥ និង០០ នាទី ល្ងាច។
សេចក្តីជូនដំណឹងរស់សាកលវិទ្យាល័យបញ្ញាជាតិឱ្យដឹងថា ការរៀបចំបើកបណ្ដុះបណ្ដាលវគ្គខ្លីនេះ នឹងធ្វើបទបង្ហាញដោយ “បណ្ឌិត ម៉ុង មុនីសោភា” ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង និងជាឧត្ដមទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។
តម្លៃពិសេសត្រឹមតែ $10/នាក់ បើសិស្សនិស្សិត និងសាធារណជន ចុះឈ្មោះសិក្សាស្ដីពី “ទោសព្រហ្មទណ្ឌ” នេះ ចាប់ពីថ្ងៃទី១៥ ដល់ ២១ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបញ្ញាជាតិ។ សូមបញ្ជាក់ តម្លៃសិក្សាពេញ $15/នាក់។ ក្រោយបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយច្បាប់។
សម្រាប់សិស្សនិស្សិត និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះ សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 016 667 698 / 081 667 698 / 092 7777 08 / 098 667 698 ៕