ចំណេះដឹង! ករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តើត្រូវដោះស្រាយដូចម្តេច ?

ភ្នំពេញ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ច ជូនដល់ប្រជាពលរដ្ឋខ្មែរដែលបានកើតនៅក្នុងប្រទេសកម្ពុជា ។អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នេះពិតជាមានសារៈសំខាន់ក្នុងការសម្គាល់ខ្លួន និងប្រើប្រាស់សម្រាប់បំពេញការងារ ការទិញលក់ និង ការខ្ចីបុលជាដើម។

ក្នុងករណីដែលជ្រុះបាត់ ឬ ក៏បាត់បង់ដោយប្រការណាមួយ តើត្រូវរកវីធីដោះស្រាយដូចម្តេច? ខាងក្រោមនេះ ជាគន្លឹះខ្លះ សម្រាប់អ្នកដែលបានបត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖

១.សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពថ្មី) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ថតចម្លង (បើមាន)

២. ទីតាំងដែលត្រូវយកពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា មកដាក់ស្នើសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណម្តងទៀតបាន មានដូចជា : ប៉ុស្តិននគរបាលរដ្ឋបាលឃុំ/សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនៃ ទីលំនៅអចិន្ត្រៃយ៍ ស្នងការដ្ឋាននគរបាលរាជធានី ខេត្តនៃទីលំនៅអចិន្ត្រៃយ៍ សាខាអត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ និងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងនៅ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

៣.រយ:ពេលទទួលបានគឺ ៣០ថ្ងៃនៃថ្ងៃការងារសម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕