ក.ប.ប. បន្តដកហូត ទំនិញ ៧៩.៨០គីឡូក្រាម ដែលជាទំនិញមានហានិភ័យចំពោះសុខភាពអ្នកប្រើប្រាស់

ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. ដកហូត ទំនិញ ៧៩.៨០គីឡូក្រាម ដែលជាទំនិញមានហានិភ័យចំពោះសុខភាពអ្នកប្រើប្រាស់ និងពិន័យអន្តរការណ៍ទៅតាមច្បាប់។ នេះបើតាមអគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ ។

ក.ប.ប. ឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះវិហារ កោះកុង កំពង់ឆ្នាំង និងស្វាយរៀងបាននឹងបន្តការស្រាវជ្រាវទំនិញដែលមិនមានអនុលោមភាពនៅលើទីផ្សារដែលច្បាប់មិនត្រូវបានអនុញ្ញាតិឱ្យចរាចរលក់នោះឡើយ។

ក.ប.ប.បន្តថា ការស្រាវជ្រាវនិងត្រួតពិនិត្យនេះគឺធ្វើឡើងនៅតាមផ្សារគោលដៅសំខាន់ៗ ម៉ាតនានា និងឃ្លាំងស្ដុកនិងចែកចាយទំនិញគ្រប់ប្រភេទដែលកំពុងនិងបានធ្វើពាណិជ្ជកម្មសព្វថ្ងៃ។ ទំនិញដែលមន្រ្តីជំនាញបានធ្វើការដកហូតមានចំនួន ៧៩.៨០គីឡូក្រាម ដែលជាទំនិញមានហានិភ័យចំពោះសុខភាពអ្នកប្រើប្រាស់៕