ព្រះសីហនុ៖ ជនសង្ស័យដែលចាក់សម្លាប់ស្ត្រីម្នាក់ដែលជាសង្សាកាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេស«ជាជាង» ស្ថិតនៅភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចបានខ្លួនបានហើយនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣ នេះ ។ នេះ បើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោក ជួន ណារិន ស្នងការនបាលខេត្តព្រះសីហនុ មិនអាចសុំធ្វើអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី ៧ ខែ មីនានេះ ដោយអង្គភាពសារព័ត៌មាន KHMER CM ទាក់ទងចូលហើយ លោកប្រាប់ថាកំពុងជាប់ប្រជុំ ។
ទោះជាយ៉ាងណា លោក បានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា ជនដៃដល់ត្រូវបានចា ប់ខ្លួននៅតាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមកិច្ចសហការជាមួយ ម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងនគរបាលស្រុកព្រៃនប់ និង យនគរបាលនាយកដ្ឋានព្រហ្មទណ្ឌពោធិសេនជ័យ។
លោកបន្តថា ក្រោយការចាប់ខ្លួន ជនដៃដល់ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តទៀត។
នារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានសង្សារចាក់សម្លាប់ ពេលកំពុងដើរចេញពីធ្វើការរោងចក្រកាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណរោងចក្រ «បេវឈីវើ»។ ជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្រុកកំណើតឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដោយឡែក ជនដៃដល់ជាសង្សាឈ្មោះ ឡូត ម៉ុក អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រដូចគ្នា ហើយបានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាព៕ ដោយ៖ ពុទ្ធិពល