ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីពមួយចំនួន ធ្វើការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទទិវាអន្តរជាតិនារី លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដោយមានអ្នក ចូលរួមចំនួន៥០០នាក់ តែមិនឲ្យមានសកម្មភាពនយោបាយឡើយ។
ក្រសួងមហាផ្ទៃស្នើរដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីព អនុវត្តបានម៉ឺងម៉ាត់ស្របតាមខ្លឹមសារក្នុងកំណត់ហេតុន កិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់៕ ដោយ៖ រិន ចំរើន