ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានលើកឡើងថា សម្តេច នឹងមិនប្រើប៊ិច ចុះហត្ថលេខាលើកលែងទោសមំពោះបុគ្គលណា ដែលបានប្រមាថ មកលើក្រុមគ្រួសារសារសម្តេចនោះទេ។
ការលើកឡើរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីអបអទរសារទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១២ នៅវិមានសន្តិភាព នាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៣ ។
ទោះជាសម្តេច ហ៊ុន សែន មិនលើកឡើងចំឈ្មោះ ក៏គេដឹងដែរថា ការលើកឡើងរបស់សម្តេច សំដៅដល់ ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថ ប្អូនស្រីរបស់សម្តេចដែលបានទទួលមករណភាពកាលពីពេលថ្មីៗ និងភរិយាជាទីស្រឡាញរស់សម្តេចនាពេលកន្លងមកនេះ ។
សម្តេច ហ៊ុន សែន ក៏បានប្រាប់ទៅបណ្តាឯកអគ្គរដ្ឋទូត និង រាជទូតបរទេសថា សម្តេច មិនអាចទទួលយកបានឡើយចំពោះការប្រមាថមួយនេះឡើយ ហើយស្នើឱ្យបណ្តាទូតបរទេសទាំងនោះកុំការពារចំពោះជនដែលប្រមាថនោះ និងស្នើឱ្យគោរពសេចក្តីថ្លៃថ្នូរបស់ជនជាតិកម្ពុជា ៕ ដោយ៖ ពុទ្ធិពល